ព័ត៌មានអន្តរជាតិ

អេហ្ស៊ីបបដិសេធ ការផ្តល់សិទ្ធិជ្រកកោនដល់អ្នកនយោបាយមូស្លីម នៅអង់គ្លេស

អេហ្ស៊ីបៈ ទីភ្នាក់ងារផ្លូវការ MENA បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រសួងការបរទេសអេហ្ស៊ីបបានបដិសេធចំពោះរបាយការណ៍ថ្មីមួយ ដោយនាយកដ្ឋានទទួលបន្ទុកប្រឆាំងភេរវកម្ម និងជនអន្តោប្រវេសន៍អង់គ្លេស ” Brithish Home Office” ថាខ្លួនបានផ្តល់សិទ្ធជ្រកកោនផ្នែកនយោបាយដល់សមាជិកកំពូល និងអ្នកគាំទ្រ ក្រុមសមាជិកមូស្លីម(MB) ដែលនាពេលបច្ចុប្បន្ននៅក្រៅប្រព័ន្ធច្បាប់របស់ប្រទេសអារ៉ាប់ នៅអង់គ្លេសទេ។
សារព័ត៌មាន MENA បានដកស្រងសម្តីរបស់នាយករដ្ឋមន្ត្រីក្រសួងការបរទេស លោក Sameh Shoukry ថា «អ្វីដែលបានចេញផ្សាយដោយ នាយកដ្ឋាន Brithish Home Office ចំពោះក្រុមសមាជិកមូស្លីម រួមចញ្ចូលទាំងកិច្ចសន្យាជាច្រើននោះ យើងមិនបានគិតជាវិជ្ជមាន ហើយក៌មិនធ្លាប់បានគិតថាមានឥទ្ធិពលជាវិជ្ជមាន ដល់ទំនាក់ទំនង អេហ្ស៊ីប-អង់គ្លេសដែរ»។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក Sameh Shoukry បដិសេធចំពោះ របាយការណ៍ដែលចេញផ្សាយដោយ British Home Office មួយមានចំនួន២២ទំព័រ ក្រោមចំណងជើងថា ” Country Information and Guidance -Egypt: Muslim Brotherhood ” ដែលបានបង្ហាញជាចម្បងអំពីការផ្តល់សិទ្ធជ្រកកោនផ្នែកនយោបាយនៅប្រទេសអង់គ្លេសដល់ក្រុមសមាជិកមូស្លីមឡើយ៕

index

មតិយោបល់