ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តក្រុងពីរគ្រឿងសាកកម្លាំងគ្នា ស្លាប់និងរបួស៥៨នាក់

ប៉េរូ៖ ប៉ូលិសចរាចរបានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់អ្នកដំណើរ១៧នាក់បានស្លាប់ និង ៤១នាក់រងរបួសធ្ងន់ និងស្រាល ដោយសាររថយន្តក្រុងដឹកអ្នកដំណើរពីគ្រឿងបានបុកគ្នានៅលើផ្លូវ Panamericana នៅភាគខាងជើង តំបន់ត្រូបពិនិត្យ Ica ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៦។

ឧប្បត្តិហេតុនេះបានកើតឡើងនៅពាក់កណ្តាលយប់ នៅពេលដែលរថយន្តក្រុងរបស់ក្រុមហ៊ុន Flores Hermanos ធ្វើដំណើរពីតំបន់ត្រួតពិនិត្យ Ica ទៅ Nasca បានបុក ជាមួយរថយន្តមួយគ្រឿងទៀតរបស់ក្រុមហ៊ុន Palomino នៅចំណុចគីឡូម៉ែត្រទី ៤២៩ នៃផ្លូវ Panamericana ។
ប៉ូលិសនិយាយថា សាកសពអ្នកដំណើរ១៧នាក់ត្រូវបានបញ្ជូនទៅព្រះវិហារ មួយនៅក្នុងទីក្រុង Nasca ហើយអ្នកបើបររថយន្តទាំងពីរក៏បានស្លាប់ដែរ ៕

_81856805_81856804 egypt-bus-accident-afp

មតិយោបល់