អាមេរិកៈ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ានឹងធ្វើទស្សនកិច្ចទៅប្រទេសឡាវនៅខែក្រោយ ហើយលោកគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រដែលបានមកធ្វើទស្សនកិច្ចប្រទេសមួយនេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦។
ការធ្វើដំណើរនៅថ្ងៃទី០២-០៩ ខែកញ្ញាខាងមុខនេះគឺជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលើកទី១១ មកកាន់អាស៊ី ចាប់តាំងពីលោកចូលកាន់តំណែងនៅក្នុងឆ្នាំ២០០៩។
លោកអូបាម៉ាបានធ្វើការជាមួយ «ស្នូល» ទៅតំបន់សសរស្តម្ភនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនៅខែក្រោយនេះ នឹងត្រូវធ្វើឡើងប្រហែលប្រាំខែ មុនពេលលោកប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យរូបនេះ ចុះចេញពីដំណែង បន្ទាប់ពី ពីរអាណត្តិបួនឆ្នាំត្រូវបានបញ្ចប់។
នៅឆ្នាំនេះប្រទេសឡាវទទួលតំណែងជាប្រធាន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយលោកអូបាម៉ា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើត និងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ពីថ្ងៃទី០៦-០៨ ខែកញ្ញា ។
កិច្ចប្រជុំអាស៊ីខាងកើតនឹងរួមបញ្ចូល ប្រទេសមហាអំណាចក្នុងតំបន់ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងប្រទេសរុស្ស៊ី។
សេតវិមានបានកត់សម្គាល់«លោកប្រធានាធិបតីអូបាម៉ានឹងក្លាយជាប្រធានាធិបតីអាមេរិកជាលើកដំបូងទៅទស្សនាប្រទេសឡាវ » ។
គួរបញ្ជាក់ថា រដ្ឋលេខាធិការលោក John Kerry បានទៅទស្សនាប្រទេសឡាវដែលមានចំណងមិត្តភាពតានតឹង ជាមួយអាមេរិក ពីរដងនៅឆ្នាំនេះ គឺ នៅក្នុងខែមករាដើម្បីរៀបចំសម្រាប់ការមកដល់របស់លោកអូបាម៉ា និងនៅក្នុងខែកក្កដា សម្រាប់កិច្ចប្រជុំអាស៊ាន៕
មតិយោបល់