ព័ត៌មានអន្តរជាតិ

សង្រ្គាមស៊ីរី៖ កងកម្លាំងអាមេរិក ទ្បោមព័ទ្ធពួកសកម្មប្រយុទ្ធបានទាំងស្រុង នៅជុំវិញទីក្រុងរ៉ាកា

ស៊ីរី: កងកម្លាំងប្រដាប់អាវុធអាមេរិក បាននិយាយថា ពួកគេបានទ្បោមព័ទ្ធពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមបានទាំងស្រុង នៅជុំវិញទីក្រុងរ៉ាកា ដែលជារដ្ឋធានីកាលីហ្វាត ប្រកាសដោយខ្លួនឯងរបស់ពួក IS។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

កងកម្លាំងប្រដាប់អាវុធស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តរបស់ពួកយុទ្ធជនឃើដ និងអារ៉ាប់ បានឲ្យដឹងថា ឥឡូវនេះ ពួកគេបានបិទផ្លូវមិនឲ្យពួក IS រត់គេចខ្លួនទៅភាគខាងត្បូងនៃប្រទេសបានទ្បើយ។

សូមជំរាបថា ទីក្រុងរ៉ាកា ត្រូវបានពួក IS រឹបអូសយកពីរដ្ឋាភិបាលស៊ីរី នៅដើមឆ្នាំ ២០១៤ និងបានបង្កើតជាទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីនោះ។

កងកម្លាំងរដ្ឋាភិបាល បានប្រតិបត្តិការបោសសម្អាតពួក IS ជាបន្តបន្ទាប់ឆ្ពោះទៅកាន់ទីក្រុង ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ហើយបានចាប់ផ្តើមការវាយលុករបស់ខ្លួន ដើម្បីដណ្ដើមយកទីក្រុងនេះ មកកាន់កាប់វិញនៅថ្ងៃទី ៦ ខែមិថុនា។

គួរបញ្ជាក់ដែរថា ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានបញ្ជាក់ថា ផ្លូវចុងក្រោយដែលចេញពីទីក្រុងរ៉ាកា ត្រូវបានកងកម្លាំងកាត់ផ្តាច់ទាំងស្រុង៕

មតិយោបល់