ស៊ូដង់ៈ កាលពីថ្ងៃពុធប្រទេសស៊ូដង់ខាងត្បូងបានចោទប្រកាន់ អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិកមានគំនិតមិនល្អក្នុងការដាក់រដ្ឋាភិលបាលឲ្យនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ដោយធ្វើការកែប្រែអាណត្តិ នៃកងកម្លាំងការពារសន្តិសុខដែលបានព្រមព្រៀងគ្នាក្នុងពេលថ្មីៗ ដោយប្រទេសនានានៅក្នុងតំបន់នោះ ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅក្នុងថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៦។
អ្នកនាំពាក្យរដ្ឋាភិបាល លោក michael Makuel បានចោលប្រកាន់ការរៀបចំផែនការមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដោយដាក់ប្រទេសក្រីក្រសំបូរប្រេង ដែលបានហែកហួដោយសារសង្គ្រាមមួយនេះ នៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាតិ ដោយលើកឡើងកាលពីថ្ងៃទី ០៧ ខែសីហា ក្នុងសេចក្តីព្រាងច្បាប់ថ្មីនៃអាណត្តិបេសកម្មការពារសន្តិសុខនៅក្នុងប្រទេសស៊ូដង់។
អ្នកសារព័ត៌មាន Makuei នៅក្នុងទីក្រុង Juba បានដកស្រងសម្តីររបស់ Michael ថា «ជាអកុសលសេចក្តីព្រាងច្បាប់អាមេរិកបានសម្រេចដាក់កងកម្លាំងការពារសន្តិសុខនេះ នៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិម្តង់ទៀត បើទោះបីជាយើងបានព្រមព្រៀងគ្នាថា ក្នុងនាមជារដ្ឋាភិបាល យើងនឹងយល់ព្រមចូលរួមចំណែកជាមួយប្រទេសផ្សេងៗ ផ្នែកគ្រឿងសព្វាវុធ អាណត្តិ និង ថវិកាជាដើម »
ការចោទប្រកាន់របស់លោកនេះ កើតឡើងក្រោយពេលក្រុង វ៉ាស៊ីនតោន ដាក់សំណើពន្យាពេលអាណត្តិ របស់ UNMISS ទៅដល់ថ្ងៃទី ១៥ ខែធ្នូ កាលពីសប្តាហ៍មុន ។ ការដាក់ពង្រាយកម្លាំងទ័ព ជាង ៤០០០នាក់ បានបង្កើតកំលាំង បេសកម្មថែរក្សាសន្តិសុខអង្គការសហប្រជាតិថ្មើរជើងដល់ ១២,០០០នាក់ និង កងម្លាំងដឹកស្បៀងទៅកាន់ ភាគីជម្លោះទាំងពី បានន័យថា ជួយស៊ូដង់ផង និងជួយដល់គួបដិបក្សផង ធ្វើឲ្យសង្គ្រាមកាន់តែអូសបណ្លាយ៕

មតិយោបល់