ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកស្រី គ្លីនតុន ចំណាយប្រាក់ឃោសនាបោះឆ្នោតលើការផ្សាយពាណិជ្ជកម្មទូរទស្សន៍ លើសលោក Trump ១០ដង

អាមេរិកៈ បេក្ខភាពប្រធានាធិបតីមកគណ្យបក្សប្រជាធិបតេយ្យរបស់អាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន និងអ្នកគាំទ្របានចំណាយប្រាក់ ៨៩ លានដុល្លារសហរដ្ឋអាមេរិក លើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ បន្ទាប់ពីលោកស្រី ត្រូវបានតែងតាំងជាបេក្ខភាពផ្លូវការ ដោយគណបក្សប្រជាធិបតេយ្យនៅចុងខែកក្កដា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

បើយោងតាមរបាយការណ៍ព័ត៌មាន NBCថ្មីៗនេះ បានឲ្យដឹងថា ៥២ លានដុល្លារអាមេរិក គឺបានចេញពី ហោប៉ៅផ្ទាល់របស់លោកស្រីគ្លីនតុន ខណៈដែល ៣៧ ដុល្លារអាមេរិកទៀត ទទួលបានពីអ្នកគាំទ្រ។

តាមការប្រៀបធៀបការចំណាយរវាងបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump មិនបានចំណាយលើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍នោះទេ ប៉ុន្តែលោកបែរជាទទួលបានប្រាក់ ៨.២ លានដុល្លារអាមេរិកពីទិញម៉ោងពាណិជ្ជកម្ម ដែលបានមកពីអ្នកគាំទ្ររបស់លោកទៅវិញ។

ការមិនចំណាយលើថ្លៃសេវាពាណិជ្ជកម្ម មិនមែនមានន័យលោក Trump មិនអាចផ្សព្វផ្សាយទៅដល់អ្នក បោះឆ្នោតនោះទេ ប៉ុន្តែអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ បែបជាការពេញចិត្តការប្រើអ៊ីនធឺណិត ដើម្បីធ្វើការឃោសនាខ្លួនលោកទៅវិញ។

យោងតាមការប៉ាន់ស្មាន លោក Trump ចំណាយការឃោសនាអស់ ២ ពាន់លានដុល្លារអាមេរិកលើបណ្តាញ អ៊ីនធឺណិតទូរទស្សន៍ពាណិជ្ជកម្ម និងអាចឈានដល់ ៥ពាន់លានដុល្លារអាមេរិកមុនពេលបោះឆ្នោត៕

CpjqnCIUsAA0QP6.jpg medium

មតិយោបល់