ស្ទឹងត្រែងៈ រថយន្តយីឌុបផ្លូវ៥ ដឹកឈើចំនួន៦គ្រឿង របស់ក្រុមហ៊ុន សម្អាតបាតអាង បានមកឈប់នៅមុខសាលាខេត្តស្ទឹងត្រែង បន្ទាប់ពីរថយន្តខាងលើដឹកឈើចេញពីភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងជំនាញទាំងព្រលប់។
ប្រភពបានឲ្យដឹងថា មូលហេតុដែលរថយន្តយីឌុប ដឹកឈើរបស់ក្រុមហ៊ុងខាងលើ មកឈប់នៅមុខសាលាខេត្តនេះ គឺដោយសារតែរង់ចាំលោក ឈៀង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មកត្រួតពិនិត្យ និងស៊ីញ៉េទទួលលើច្បាប់ PC។
បន្ទាប់ពីមានការអន្តរាគម៍ពី លោក ម៉ម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការត្រួតពិនិត្យច្បាប់អនុញ្ញាត (PC) ពីសំណាក់លោក ឈៀង តុលានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរួចរាល់ ទើបរថយន្តទាំងអស់នោះ អាចចេញទៅបាន។
បច្ចុប្បន្នរថយន្តយីឌុបដឹកឈើទាំង៦គ្រឿង របស់ក្រុមហ៊ុនសម្អាតបាតអាងខាងលើ ត្រូវបានជំនាញដោះលែងឲ្យទៅវិញហើយ៕
https://youtu.be/AcuvIHT11y0
មតិយោបល់