ព័ត៌មានជាតិ

អគ្គិភ័យមួយ ឆេះបំផ្លាយផ្ទះអស់ ១១ ខ្នង នៅព្រៃវែង

ព្រៃវែងៈ លោកអធិការស្រុកពាមរក៏ បានប្រាប់ Post News ថា មានករណីគ្រោះអគ្គិភ័យ កាលពីថ្ងៃទី០៨ ខែមេសា វេលាម៉ោង ១០ និង ១៥នាទីយប់ បណ្តាលឲ្យឆេះខូចខាតសម្ភារៈ និងផ្ទះចំនួន ១១ខ្នង នៅត្រង់ចំណុចភូមិ០២ ឃុំព្រែកខ្សាយ ស្រុកពាមរក៏ ខេត្តព្រៃវែង។

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នោះ ទី១ ឈ្មោះកែវ ឡន ភេទប្រុស អាយុ ៥៤ឆ្នាំ ខូចខាត ៩០% (ផ្ទះបង្ក) ទី២ ឈ្មោះ មាស ណារិន ភេទស្រី អាយុ ៥៤ឆ្នាំ ខូចខាត ៨០% ផ្ទះរងគ្រោះ ទី៣ ឈ្មោះ ផាត់ យ៉ុន ភេទស្រី អាយុ ៦៣ ឆ្នាំ ខូចខាត ៨០% ផ្ទះរងគ្រោះ ទី៤ ឈ្មោះ អ៊ឹម ហាន ភេទស្រី អាយុ៦៤ ឆ្នាំ ខូចខាត ២០% ផ្ទះរងគ្រោះ ទី៥ ឈ្មោះ អេង សំអាង ភេទប្រុស អាយុ ៥៦ឆ្នាំ ខូចខាត ២០% ផ្ទះរងគ្រោះ និងទី៦ ឈ្មោះ ផាន់ ដារិទ្ធ ភេទប្រុស អាយុ ៤៤ ឆ្នាំ ខូចខាត ២០ % ផ្ទះរងគ្រោះ ទី៧ ឈ្មោះ សុខ ខេង ភេទស្រី អាយុ៦៧ ឆ្នាំ ខូចខាត ២០% ផ្ទះរងគ្រោះ ទី៨ ឈ្មោះ ហុង ឆេងអ៊ាង ភេទស្រីអាយុ ៧៨ ឆ្នាំ ខូចខាត១០% ផ្ទះរងគ្រោះ ទី៩ ឈ្មោះ ឡុង ជឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ ខូចខាត 20% ផ្ទះរងគ្រោះ ទី១០ ឈ្មោះ អ៊ុក អ៊ុល ភេទប្រុស អាយុ ៦៨ ឆ្នាំខូចខាត១០% ផ្ទះរងគ្រោះ និងទី១១ ឈ្មោះ អ៊ុក រ៉ានី ភេទស្រី អាយុ៤៩ ឆ្នាំ ខូចខាត១០% ផ្ទះរងគ្រោះ ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយពន្លត់មានដូចជា៖

– រថយន្តពន្លត់អគ្គីភ័យខេត្តចំនួន ០២គ្រឿង បាញ់ទឹកអស់ចំនួន ១៣ រថយន្ត។
– រថយន្តពន្លត់អគ្គីភ័យស្រុកកំពង់ត្របែកចំនួន ១គ្រឿង បាញ់ទឹកអស់ចំនួន១៦ រថយន្ត។
– រថយន្តស្រុកកំចាយមានចំនួន១គ្រឿង បាញ់ទឹកអស់ចំនួន០៧ រថយន្ត។
– រថយន្តពន្លត់អគ្គីភ័យស្រុកពាមរក៏ចំនួន១គ្រឿង បាញ់ទឹកអស់ចំនួន២៣ រថយន្ត។
– រថយន្តស្រុកពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរចំនួន១គ្រឿង បាញ់ទឹកចំនួន ១១ រថយន្ត។

តាមសមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យនេះ គឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ហើយរថយន្ដដែលបានប្រើ ក្នុងការពន្លត់សរុបទាំងអស់ចំនួន ០៧គ្រឿង បាញ់ទឹកបានចំនួន ៩១ រថយន្តស្មើរចំនួន ៤៥៥ ម៉ែត្រគូប៕

មតិយោបល់