ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បន្ទោសរុស្ស៊ីចំពោះការបាញ់សម្លាប់អ្នកកាសែត ក្នុងទីក្រុងគៀវ

អ៊ុយក្រែនៈ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Volodymyr Groysman បានចោទប្រកាន់រុស្ស៊ីថា ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម បាញ់សម្លាប់អ្នកកាសែតប្រឆាំងរបបដឹកនាំក្រុងម៉ូស្គូ គឺលោក Arkady Babchenko នៅទីក្រុងគៀវ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

ដោយនាយករដ្ឋមន្ត្រីរូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកថា «លោកជឿជាក់ថា រុស្ស៊ីនឹងមិនអត់ទោសឲ្យចំពោះភាពស្មោះត្រង់ និងជំហររបស់អ្នកកាសែតរូបនេះនោះទេ» ។

លោក Babchenko វ័យ ៤១ ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នករិះគន់វិមានក្រឹមទ្បាំង មិនសំចៃមាត់ម្នាក់ ដែលត្រូវបានគេបាញ់សម្លាប់ នៅខាងក្រៅផ្ទះល្វែងរបស់គាត់ កាលពីថ្ងៃអង្គារ។

ទាក់ទងនឹងករណីនេះ រុស្ស៊ី បានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយ ខណៈដែលក្រុងគៀវ បាននិយាយថា ឧក្រិដ្ឋកម្មបង្ហូរឈាម បានក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់របបក្រុងគៀវ ។

សូមជំរាបថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមានភាពតានតឹងដាក់គ្នា បន្ទាប់ពីការបញ្ចូលតំបន់ Crimea ជាទឹកដីរបស់រុស្ស៊ី ក្នុងឆ្នាំ ២០១៤ និងការរឹបអូសទឹកដីមួយចំនួនទៀត នៅភាងខាងកើតអ៊ុយក្រែន ពីសំណាក់កងកម្លាំងគាំទ្ររុស្ស៊ី៕

មតិយោបល់