ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅឥណ្ឌា បណ្ដាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់

ឥណ្ឌា: បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់របស់ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស នៅក្នុងឧប្បតិហេតុភ្លើងឆេះព្រៃនៅជួរតំបន់កូនភ្នំភាគខាងត្បូងប្រទេសឥណ្ឌាក្នុងរដ្ឋ Uttarakhand។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។

ខណៈពេលនេះ កងកម្លាំងអាកាសឥណ្ឌា កំពុងបើកឧទ្ធម្ភាគចក្រ ចូលទៅតំបន់ ដែលកំពុងមានភ្លើងឆាបឆេះយ៉ាងសន្ធរសន្ធៅ ដើម្បីធ្វើការបាញ់ទឹកពន្លត់ នេះបើតាមការឲ្យពីមន្ត្រីប៉ូលិសម្នាក់។

ក្នុងនោះបុគ្គលិកចំនួន ៦.០០០នាក់ នៅក្នុងកងកម្លាំងជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួមគ្នាជាមួយនឹងកងកម្លាំងអាកាស ដោយប្រើឧទ្ធម្ភាគចក្រ MI-17 ចំនួនពីររបស់កងទ័ពអាកាសឥណ្ឌា កំពុងព្យាយាមក្នុងកិច្ចសហការ ជួយសង្គ្រោះយ៉ាងល្អរបស់ពួកគេ ដើម្បីដោះស្រាយអគ្គិភ័យដែលបានបំផ្លាញព្រៃឈើនៅតំបន់កូនភ្នំចំនួនជិត ៣.០០០ ហិចតានៅក្នុងរដ្ឋ Uttarakhand ៕

13115567_773149449488348_1644360887_n

មតិយោបល់