មីយ៉ាន់ម៉ាៈ តាមសេចក្តីប្រកាសរបស់សភា នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានឲ្យដឹងថា លោក U Win Myint ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យទ្បើងកាន់តំណែងជាប្រធានាធិបតីថ្មី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
លោក U Win Myint អាយុ ៦៦ ឆ្នាំ បានសម្រចលាលែងពីតំណែងជាប្រធានសភាមីយ៉ាន់ម៉ា បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេល ២ឆ្នាំ ក្រោយពីលោក U Htin Kyaw សម្រេចចិត្តលាលែងពីតំណែងដូចគ្នា កាលពីសប្ដាហ៍មុន ដើម្បីត្រៀមខ្លួនជំនួសតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ។
មន្ត្រីគណបក្ស LND បានបញ្ជាក់ថា លោក U Htin Kyaw បានសម្រេចចិត្តលាលែងពីមុខតំណែងជាប្រធានាធិបតី ដោយសារលោកមានបញ្ហាសុខភាព ដែលមិនអាចឲ្យលោក បំពេញតួនាទីដើម្បីដឹកនាំប្រទេសតទៅមុខទៀតបានទ្បើយ៕


មតិយោបល់