រុស្ស៊ី: វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃសុក្រថា ប្រធានរដ្ឋបាលរបស់ប្រធានា ធិបតីរុស្ស៊ីលោក Sergei Ivanov ត្រូវបានគេបណ្តេញចេញពីតំណែងរបស់គាត់។ នេះបើយោងតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦នេះ។
យោងតាមលោក Anton Vaino ដែលធ្លាប់បម្រើការងារជាអនុប្រធានគ្រប់គ្រងបុគ្គលិករដ្ឋបាលនៅរុស្ស៊ី ត្រូវបានតែងតាំងជាប្រធានបុគ្គលិករដ្ឋបាលវិមានក្រឹមឡាំង។ ហើយការបណ្តេញពីតំណែងនេះ មិនដឹងមូលហេតុពិតប្រាកដនៅឡើយទេ បន្ទាប់ពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែនជិតផ្ទុះសង្គ្រាមសារជាថ្មី៕
មតិយោបល់