ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនថៅកែហាងកាត់សក់បង្កប់សេវាផ្លូវភេទ (មានវិដេអូ)

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា តុលាការបានសម្រេចឃុំខ្លួនស្ត្រីជាថៅកែហាងកាត់សក់ ដែលបង្កប់សេវាផ្លូវភេទហើយកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ។

ប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងដែលចាត់ការសំណុំរឿងនេះបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «លោកបានបើកការស៊ើបសួរដោយចោទប្រកាន់ពីបទសញ្ចារកម្ម តាមមាត្រា ២៨៤ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត»។

គួររំឭកថា ជនត្រូវចោទឈ្មោះ ចាន់ ធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយចុះបង្រ្កាបកាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅហាងកាត់សក់មួយកន្លែងនៅចំណុចផ្ទះលេខ០១ E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួននារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមករួមភេទចំនួន២នាក់៕

photo_2016-08-13_11-44-40photo_2016-08-13_11-44-42photo_2016-08-13_11-44-44photo_2016-08-13_11-44-46

https://youtu.be/j0QwSHJVwUI

មតិយោបល់