ក្រុងម៉ិកស៊ិកៈ បើតាមអាជ្ញាធរ បាននិយាយថា មកទាល់ពេលនេះ ចំនួនមនុស្សស្លាប់ ក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំង នៅរោងចក្រផលិតប្រេងឥន្ធនៈគីមី ប្រទេសម៉ិកស៊ិក បានកើនទ្បើដល់ ១៣នាក់ ហើយ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
បើតាមក្រុមមន្ត្រី និងអ្នកគ្រប់គ្រងរោងចក្រ បានឲ្យដឹងបន្ថែមថា មនុស្សចំនួន ៣នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីការផ្ទុះប្រេងឥន្ធនៈ ក្នុងរោងចក្រនៅឯទីក្រុង កំពង់ផែឧស្សាហកម្ម Coatzacoalcos ហើយដែលខណៈពេលនេះ មនុស្សចំនួន ១៣៦នាក់ ត្រូវបានរងរបួស និងចំនួន ៨៨នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕
មតិយោបល់