ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្សែភាពយន្ត “ So I Married and Anti Fan ” តួរឯកប្រុសស្រី Chanyeol និង Seohyun ចេញជាផ្លូវការហើយ

 

កូរ៉េ: ខ្សែភាពយន្ត ១រឿង ក្រោមចំណងជើងថា “ So I Married and Anti Fan ” ដែលតារាសម្តែងល្បីល្បាញ រួមមាន នាយ Chanyeol និងនាង Seohyun សមាជិកក្រុម Girls’ Generation តួឯកប្រុសស្រី ដ៏មានប្រជាប្រិយភាព បានចេញផ្សាយជាផ្លូវការហើយ នៅថ្ងៃទី២១ មេសា ២០១៦ នេះ។

យោងតាមប្រភពព័ត៌មានបរទេសនានា បានឱ្យដឹងថា ត្រឹមឃ្លីប trailer ខ្លីរបស់ខ្សែភាពយន្ត “ So I Married and Anti Fan ” ក៏អាចទាក់ទាញចំនួនអ្នកទស្សនា យ៉ាងច្រើនក្រាស់ក្រែល និងទទួលបានការគាំទ្រយ៉ាងគំហុក ក្នុងប្រទេសចិន ខណ:ប្រិយមិត្តកំពុងឈ្លក់វង្វេង នឹងភាពស្រស់សង្ហារបស់តួឯកប្រុស Chanyeol និងសម្រសស្រស់ស្អាតរបស់នាង Seohyun ពិសេសឈុតឆាកស្នេហាគ្រាដំបូង តម្រូវឱ្យជួបគ្នា រវាងគូស្នេហ៍ (ក្នុងសាច់រឿង) មួយគូនេះ៕

So I Married and Anti Fan

https://youtu.be/vQN6AEb5LNk

មតិយោបល់