ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Trump ប្រតិកម្មខ្លាំងទៅនឹងការចុះផ្សាយកាសែត New York Times

អាមេរិក: លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្ស សាធារណរដ្ឋអាមេរិក​ បានធ្វើការវាយប្រហារសង្រ្គាមពាក្យសម្តីម្តងហើយម្តងទៀត ទៅលើលោកប្រធានា ធិបតី បារ៉ាក់ អូបាម៉ា ថាគាត់បានជួយស្ថាបនិកក្រុមរដ្ឋអ៊ីស្លាម ហើយលោកបានប្រតិកម្មខ្លាំងទៅនឹង សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថាយុទ្ធនាការរបស់លោកត្រូវបានបរាជ័យនៅឯយុទ្ធនា ការនៅរដ្ឋ Connecticut ជាកន្លែងដែលលោកបានខិតខំប្រឹងប្រែងរយៈពេលយូរមកហើយ ដើម្បីទទួល ជ័យជំនះ។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៤ សីហានេះ បានឲ្យ​ដឹង​ថា លោក Trump បានចំណាយពេលនិយាយរបស់គាត់ ដែលបានត្អូញត្អែរអំពីប្រព័ន្ធផ្សព្វផ្សាយនោះ ហើយលោកបានគំរាមដកហូតលិខិតសម្គាល់ខ្លួនរបស់អ្នកកាសែត New York Times។ លិខិតសម្គាល់​អនុញ្ញាតឱ្យអ្នកកាសែតចូលដំណើរការទៅកាន់តំបន់​នៃព្រឹត្តិការណ៍យុទ្ធនាការរបស់លោក។ លោកបាន​ហាម​មិនឱ្យចេញផ្សាយផ្សេងទៀត រួមទាំង វ៉ាស៊ីនតោនប៉ុស្តិ៍ ផងដែរ។

កាលពីថ្ងៃសៅរ៍ កាសែតញូវយ៉ក បានចេញផ្សាយអត្ថបទលម្អិតអំពីការខិតខំប្រឹងប្រែងបរាជ័យរបស់លោក នៅក្នុងយុទ្ធនាការរបស់លោក ដោយផ្តោតទៅលើការបោះឆ្នោតសកល។

លោក Trump បាននិយាយថា «ពួកទាំងនេះគឺជាមនុស្សទុច្ចរិតបំផុត»។ «ប្រហែលជាយើងនឹង​ចាប់​ផ្តើមគិតអំពីការទទួលយកលិខិតសម្គាល់កាសែតរបស់ពួក»។

លោក Trump បានធ្លាក់ចុះកិច្ចខិតខំប្រឹងប្រែងថ្មីរបស់លោក ដោយនិយាយថា លោក អូបាម៉ា និងលោក ស្រីគ្លីនតុន គឺជាស្ថាបនិកនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

សូមបញ្ជាក់ថា Trump បានធ្វើការវាយប្រហារទៅលើអតីតប្រធានាធិបតីអាមេរិកលោក គ្លីនតុន ដែលបាន​ជាប់ពាក់ព័ន្ធទៅនឹងអំពីរឿងអាស្រូវផ្លូវភេទ នៅឯសេតវិមាននៅក្នុងឆ្នាំ១៩៩៨ រវាងលោកស្រី Monica Lewinsky និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រី Bill Clinton ដែលបានព្យាយាម​ជជីក​គណបក្សសាធារណរដ្ឋ៕

Trump

មតិយោបល់