ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៧ លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ផេង រ៉ាមី ជាក្រឡាបញ្ជី បានដឹកនាំក្រុមប្រតិបត្តិការចម្រុះ បានធ្វើការឆែកឆេរត្រួតពិនិត្យ នៅឃ្លាំងលក់ម៉ូតូលេខ១៩ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានសមាសភាពដូចខាងក្រោម៖
១. លោកវរសេនីយ៍ឯក ឃឹម សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុងភ្នំពេញ។
២.លោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុងភ្នំពេញ។
៣.លោកផាត់ ពៅស៊ាងមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុនHGBគ្រុប។
៤.លោក ផាត់ សារ៉ាន់ នាយប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣៕
ព័ត៌មានជាតិ
មតិយោបល់