អាមេរិកៈ នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង នៅថ្ងៃច័ន្ទនេះ បានធ្វើនាវាចរនៅជិតកោះជម្លោះ ដែលត្រូវបានចិនទាមទារ នៅសមុទ្រចិនខាងត្បូង។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ បានប្រាប់ភ្នាក់ងាររ៉យទ័រថា ការផ្លាស់ប្ដូរមួយនេះ ទំនងជានឹងធ្វើឲ្យក្រុងប៉េកាំងខឹងសម្បារ នៅពេលមានទំនាក់ទំនងតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយភាគីទាំងពីរ កំពុងព្យាយាមឆ្ពោះទៅរកកិច្ចព្រមព្រៀង មុនថ្ងៃទី១ ខែមីនាខាងមុខ ដែលពន្ធលើការនាំចូលរបស់ចិនចំនួន ២០០ ពាន់លានដុល្លារ ត្រូវបានកំណត់ថា នឹងកើនឡើងពី ១០ % ដល់ ២៥%។
ការកើនទ្បើងភាពតានតឹង រវាងអាមេរិក និងចិនបានធ្វើឲ្យប្រទេសទាំងពីរខាតបង់ប្រាក់រាប់ពាន់លានដុល្លារ និងបញ្ហាទីផ្សារហិរញ្ញវត្ថុសកល។
មន្ត្រីរូបនេះបានបន្ថែមថា នាវាពិឃាតពីរគ្រឿងនេះ បានធ្វើដំណើរចម្ងាយ ១២ ម៉ាយល៍នៃតំបន់ថ្មប៉ប្រះទឹក Mischief នៅក្នុងប្រជុំកោះ Spratly ដែលកំពុងមានជម្លោះ៕
មតិយោបល់