ថៃ: សាកសពទាហានដែលបានស្លាប់ ៥នាក់ ត្រូវបានរកឃើញកាលពីព្រឹក ថ្ងៃចន្ទនេះ បន្ទាប់ពីបានធ្លាក់ផ្ទុះឆេះឧទ្ធម្ភាគចក្ររបស់ខ្លួន នៅក្នុងតំបន់ព្រៃនៃខេត្តឈៀងម៉ៃ កាលពីថ្ងៃ អាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ឯកលោក Somsak Nilbancherdkul មេបញ្ជាការយោធាភូមិភាគទីបីខេត្ត បានឱ្យ ដឹងថា សាកសពទាហានប្រាំនាក់ ក្នុងនោះរួមមាន មេបញ្ជាការកងពលថ្មើរជើងទីបួន លោក Nopporn Ruenchand អាកាសយានិកពីរនាក់និងមេកានិចទាំងពីរនាក់ ត្រូវបានរកឃើញនៅកន្លែងបំណែកយន្ត ហោះរបស់ឧទ្ធម្ភាគចក្ររបស់ពួកគេ ដែលមានចម្ងាយប្រមាណពីរទៅបីគីឡូម៉ែត្រ ពីស្ថានីយរ៉ាដានៅលើភ្នំ Doi Indanond នៅភាគខាងជើងប្រទេសថៃ។
សូមបញ្ជាក់ថា ស្វែងរកនិងជួយសង្គ្រោះគឺពិបាកខ្លាំងណាស់ ដោយមានភ្លៀងធ្លាក់ខ្លាំងនិងបានជួបប្រទះ អ័ព្ទក្រាស់នៅតំបន់ភ្នំ ដើម្បីយកសាកសពពីការស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រប្រភេទ UH-72 Lakota៕
មតិយោបល់