ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសអះអាងថា ជនសង្ស័យ១៥នាក់ចាប់ខ្លួន មិនជាប់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែក

ថៃ: ប៉ូលិសថៃបានចេញមុខអះអាងថា ក្រុមជនសង្ស័យចំនួន ១៥នាក់បានចាប់ឃុំខ្លួន កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយយោធាថៃបានធ្វើការស៊ើបអង្កេតការវាយប្រហារលើរមណីយដ្ឋានទេសចរណ៍ បានសម្លាប់មនុស្សកាលសប្តាហ៍មុន គឺមិនពាក់ព័ន្ធទៅនឹងករណីបំផ្ទុះនោះទេ ពោលគឺជាការយល់ច្រឡំជុំវិញករណីនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។

យោធាថៃបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ អ្នកជាប់ឃុំត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ពួកគេនៅក្នុងការរីកដុះដាលនៃការបំផ្ទុះគ្រាប់បែកទៅលើហ្វូងភ្ញៀវទេសចរនិងបានវាយប្រហារទីប្រជុំជននៅភាគខាងត្បូង ដែលបានសម្លាប់មនុស្សបួននាក់និងរាប់សិបនាក់រងរបួស ក្នុងនោះមានទាំងជនជាតិអឺរ៉ុប។

ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញ ប៉ូលិសបាននិយាយថា ក្រុមនេះ ភាគច្រើនជាមនុស្សដែលមានវ័យ ចំណាស់ ហើយពួកបានបង្កើតគណបក្សនយោបាយខុសច្បាប់ ដើម្បីផ្តួលរំលំរបបយោធានេះ។ ករណីស៊ើបអង្កេតការបំផ្ទុះគ្រាប់បែកលើកមុន រួមទាំងការវាយប្រហារលើទីសក្ការៈបូជា នៅទីក្រុងបាងកក កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស ២០នាក់៕

Thai Junta arrestedThai suspect

មតិយោបល់