ព័ត៌មានអន្តរជាតិ

បុរសខ្មាន់កាំភ្លើងម្នាក់ធ្វើការវាយប្រហារក្នុងរោងកុន ត្រូវប៉ូលិសបាញ់សម្លាប់នៅអាល្លឺម៉ង់

អាល្លឺម៉ង់ៈ បុរសខ្មាន់កាំភ្លើងម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងភាគនិរតីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីគាត់បានចាប់ផ្តើមការវាយប្រហារ នៅក្នុងរោងកុនមួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦។

អ្នកនាំពាក្យប៉ូលិសម្នាក់ ឈ្មោះ Hochstaedter បានប្រាប់ភ្នាក់ស៊ីនហួថា ហេតុការណ៍នេះ បានកើតឡើងនៅប្រហែលម៉ោង ២ និង៣០នាទីរសៀល (ម៉ោងក្នុងស្រុក)។

បើយោងតាម លោក Hochstaedter បាននិយាយថា ក្នុងចំណោមមនុស្សជាច្រើន បានរកឃើញថា បុរសម្នាក់មានប្រដាប់អាវុធចូលទៅក្នុងរោងកុន ដោយគាត់បានយកកាំភ្លើងចង្អុលបុគ្គលិកធ្វើការ និងសហការីនៅទីនោះ ដែលជាហេតុនាំឲ្យប៉ូលិសធ្វើការបាញ់សម្លាប់គាត់តែម្ដង។

លោក Hochstaedter បានបញ្ជាក់បន្ថែមថា គ្មាននរណាម្នាក់នៅក្នុងរោងកុននេះ ទទួលការរងបួសនោះទេ៕

https://youtu.be/ii3sh6IKU-g

មតិយោបល់