នេប៉ាល់ៈ រថយន្តក្រុងមួយគ្រឿងបើកធ្លាក់ផ្លូវចំណោតនៅភាគខាងកើតនៃប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទ បង្កឲ្យមនុស្ស ៣៣នាក់ស្លាប់ និង ២៨នាក់ផ្សេងទៀតរងរបួស នេះយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២២០១៦ ។
ប្រភពបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងកំពុងតែដឹកអ្នកដំណើរច្រើននាក់ ពីទីក្រុង Kathmandu ទៅស្រុក Kavre ស្ថិតនៅ៤០គីឡូម៉ែត្រនៅភាគខាងកើតនៃរដ្ឋធានី បានបើកធ្លាក់ផ្លូវចំណោត Armiko កម្ពស់ ២០០ ម៉ែត្រ ។
មន្ត្រីក្រសួងក្នុងតំបន់ លោក Chiranjivi Nepal បានប្រាប់អ្នកសារព័ត៌មានថា រថយន្តខូចខាត់ផ្នែកជាច្រើន ហើយឧទ្ធម្ភាគចក្រទាហានបានដឹកយកអ្នករងរបួសទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងដោយសារ សភាពផ្លូវលំបាក និងរថយន្តខ្វះការថែទាំ និងត្រួតពិនិត្យប្រព័ន្ធ៕
មតិយោបល់