មណ្ឌលគីរីៈ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាព កាប់សំលាប់ជនរងគ្រោះម្នាក់ស្លាប់ កាលពីថ្ងៃទី១៣ ខែសីហានេះ ហើយប្រតិបត្តិការណ៏ ចាប់ខ្លួនជនដៃដល់នេះ គឺក្នុងរយៈពេលប្រមាណជា ៤៨ម៉ោង ក្រោយពួកគេបានធ្វើ សកម្មភាពដ៏ព្រៃផ្សៃ ទៅលើជនរងគ្រោះ។
បើតាមសំដី សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃដែលមានមនុស្ស ស្លាប់នៅតាមផ្លូវ និងឃើញមានម៉ូតូ ដួលក្បែរនោះផង ក្រុមគ្រួសារ ជនរងគ្រោះបាន រាយការណ៏ទៅ នគរបាលថា គ្រាន់តែជាករណីគ្រោះ ថ្នាក់ចរាចរណ៏ ដួលម៉ូតូខ្លួនឯង។ ប៉ុន្តែដោយមានការសង្ស័យ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្ត បានសហការជាមួយ នគរបាលស្រុកពេជ្រាដា បានចុះទៅត្រួតពិនិត្យ ធ្វើកោសល្យវិច្ឆ័យឃើញថា ជនរងគ្រោះមាន ស្នាកស្នាមបណ្តាលមក ពីអំពើឃាតកម្ម ដូច្នេះហើយមន្ត្រីជំនាញ ក៏បានព្យាយាមស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនដៃដល់បាន។
តែបើតាម ប្រភពបន្តបានឲ្យដឹងថា ជនសង្ស័យព្យាយាមរត់គេចដែរ ពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច តែដោយមានការយកចិត្តទុកដាក់និង មានជំនាញគ្រប់គ្រាន់ នគរបាលក៏សម្រេចប្រតិបត្តិការ ដោយចាប់ឃាត់ខ្លួន បានជនដៃដល់សម្លាប់មនុស្សបានចំនួនពីរនាក់ នៅវេលា ម៉ោង០៩ និង៣០ នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ នៅក្នុងភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា។ ជនសង្ស័យឈ្មោះ ទី១ឈ្មោះ ក្លុក ផៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិព្នង ទី២ឈ្មោះ តេន វិញ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិព្នង មានមុខរបរជាកសិករដូចគ្នា រស់នៅភូមិឃុំ កើតហេតុខាងលើ។
ក្រោយពីជនដៃដល់ទាំងពីរ បានសារភាពថាខ្លួនពិតជា បានកាប់សម្លាប់ជនរងគ្រោះ ឈ្មោះ កិច សាវី ពិតមែនកាលពីថ្ងៃមុន ក៏ព្រោះតែមាន កាគុំគួនរឿង ផ្ទាល់ខ្លួន ។ សរុបមកជនដៃដល់ ទាំងពីរនាក់ត្រូវបានកម្លាំង សម្ថកិច្ចកសាង សំនុំរឿង ដើម្បីបញ្ជូនបន្ត មកកាន់តុលាការ ខេត្តដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់៕
មតិយោបល់