កូរ៉េខាងត្បូង: ទីភ្នាក់ងារយ៉ុនហាប់នៅថ្ងៃអង្គារនេះបានរាយការណ៍ដោយបានស្រង់សម្តីពីក្រសួងការពារជាតិរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតរងរបួស នៅក្នុងការផ្ទុះឆេះកំពង់ផែកន្លែងរោងជាងនាវាមុជទឹកមូលដ្ឋានកងទ័ពជើងទឹកកូរ៉េខាងត្បូង។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក នៅក្នុងតំបន់ផែជួសជុលនាវាមុជទឹកមួយនៅក្នុង Jinhae នៅខាងត្បូងខេត្ត Gyeongsang ដែលជាកន្លែងសម្រាប់កងទ័ពជើងទឹកស្នាក់នៅរបស់កូរ៉េខាងត្បូង។
សូមបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើង ខណៈពេលនាវាមុជទឹកមួយកំពុងត្រូវបានជួសជុល ប៉ុន្តែមូលហេតុពិតប្រាកដនៃការផ្ទុះនេះ គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ៕
មតិយោបល់