ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងចាត់វិធានការក្តៅទ្វេដង ទៅដល់មន្ត្រីរដ្ឋាភិបាលពុករលួយ និងឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះលោកមិនពេញចិត្តចំពោះរបាយការណ៍ការិយាល័យរដ្ឋាភិបាលមូយចំនួន នៅតែមានភាពខ្វះចន្លោះ មិនសមស្រប ដោយសារតែអំពើពុករលួយ។
លោកប្រធានាធិបតីបាននិយាយនៅក្នុងឱកាសតែងតាំងមន្ត្រីរដ្ឋាភិបាលថ្មីថា «ខ្ញុំសូមនិយាយម្តងទៀតថា ចំណាត់ការក្តៅនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះសម្តីរបស់ខ្ញុំដែលបានទូន្មាន ត្រូវបានមន្ត្រីមិនយកត្រចៀកស្តាប់ ឬកត់ត្រាទុក » ។
លោកបានបន្ថែមថា: « ខ្ញុំមិនចង់ព្រឹត្ដល្មើសនឹងច្បាប់សេវាកម្មស៊ីវិលទេ ហើយខ្ញុំក៏មិនចង់ធ្វើមិនអើពើនឹងដំណើរការមួយនេះដែ ព្រោះខ្ញុំស្អប់ខ្អើមអំពើពុករលួយ និងបទឧក្រិដ្ឋគ្រឿងញៀន»។
លោកបង្ហាញនូវការព្រួយបារម្ភថា មន្ត្រី និងបុគ្គិលរដ្ឋាភិបាលពុករលួច ត្រូវបានធ្វើឲ្យរាំងស្ទះដល់ការប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេស។មនុស្សជាច្រើនបានរិះគន់ អំពីភាពផ្តាច់ការក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន ដែលបង្កឲ្យមានអំពើហឹង្សា និងសម្លាប់បង្ហូរឈាមជនសង្ស័យ កាន់តែច្រើនឡើងៗ ។
លោក Duterte បាននិយាយដូច្នេះថា “ខ្ញុំប្រហែលជាក្លាយជាជនអាក្រក់ដៃប្រលាក់ដោយឈាម ប៉ុន្តែវាពិតជាគ្មានមធ្យោបាយផ្សេងដើម្បីបញ្ឈប់វាបានទេ ហើយបើខ្ញុំមិនកំចាត់ការទេ គ្មានថ្ងៃអាចបញ្ឈប់វាបានឡើយ ព្រោះជំងឺពុករលួច និង ឧក្រិដ្ឋកម្មគ្រឿងញៀនបានស៊ីរុងជ្រៅចូលទៅក្នុងបេះដូងរបស់ប្រទេសមួយនេះ៕
មតិយោបល់