ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនរងគ្រោះដោយអគ្គិភ័យ នៅខេត្តកំពង់ឆ្នាំង បានទទួលអំណោយហើយ

កំពង់ឆ្នាំង: មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលរងគ្រោះដោយអគ្គិភ័យ បានទទួលអំណោយពី លោកឧត្តមសេនីយ៍ ប្រាក់ វុឌ្ឍី ហើយនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។

មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងបា្រប់ឲ្យដឹងថានៅព្រឹកថ្ងៃនេះថា លោកឧត្តមសេនីយ៍ ប្រាក់ វុឌ្ឍី ស្នងការ ព្រមទាំងលោកស្នងការរង លោកនាយ នាយរងការិយាល័យ បានយកអំណោយរួមមាន អង្ករ ២បាវ,មី ២កេះ,ត្រីខ ១យួរ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ទឹកផ្លែឈើ ២កេះ, ទឹកសុទ្ធ ១កេះ និង ថវិការចំនួន ៤.០៥៧.០០០៛ (បួនលាន ហាសឹបប្រាំពីរម៉ឺនរៀល) ជូនលោកវរៈសេនីយ៍ត្រី វ៉ាន់ សុផុន នាយរងការិយាល័យស្ថិតិប្រជាពលរដ្ឋ ប្រពន្ធឈ្មោះ ឡាយ គីណា ដែលរងគ្រោះដោយអគ្គិភ័យ។

គួររំឭកដែរថា កាលពីថ្ងៃពុធទី២០ ខែមេសានាំ២០១៦ ម៉ោង១៥និង៣០នាទី នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១៨ខ្នង ក្នុងនោះផ្ទះរបស់ លោកវរៈសេនីយ៍ត្រី វ៉ាន់ សុផុន ក៍ឆេះអស់ទាំងស្រុងផងដែរ៕

photo_2016-04-22_11-31-25 photo_2016-04-22_11-31-22 photo_2016-04-22_11-31-26 photo_2016-04-22_11-31-27

 

 

មតិយោបល់