ព័ត៌មានជាតិ

Simeone ធ្លាប់បានសាកល្បងឲ្យ Suarez សួរទៅ Messi ប្រសិនបើគាត់ចង់ចូលរួម AT Madrid

បរទេស៖ គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Diego Simeone នៅសប្តាហ៍នេះបានសារភាពថាពិតជាធ្លាប់បានព្យាយាមសាកល្បងក្នុងការចែចង់កីឡាករ Lionel Messiពិតមែនក្នុងគ្រាដែលកីឡាកររូបនេះត្រូវបានក្លឹប Barcelona មិនអាចបន្តកុងត្រាថ្មីឲ្យ។

លោក Simeone បាននិយាយថាគាត់ពិតជាបានសាកសួរទៅកាន់កីឡាករ Luis Suarez ដែលជាមិត្តភ័ក្តិជិតស្និទ្ធជាមួយគ្នានោះថាប្រសិនបើ Messi មានបំណងចង់មកចូលរួមជាមួយនឹង AT Madrid ហើយក្លឹបគឺនឹងបើកទ្វាស្វាគមន៍គាត់ជានិច្ច។

គួរឲ្យដឹងដែរថា Messi បានសម្រេចចិត្តក្នុងការចាកចេញពី Barcelona កាលពីរដូវក្តៅនៅក្រោយកុងត្រារបស់គាត់អស់សុពលភាពពោលគឺមួយឆ្នាំបន្ទាប់ពី Suarez បានមកចូលរួមជាមួយនឹង AT Madrid ៕

មតិយោបល់