រុស្ស៊ី: បើយោងតាមលទ្ធផលនៃការស្ទង់មតិថ្មីបំផុតបានឲ្យដឹងថា ពលរដ្ឋរុស្ស៊ីភាគច្រើនបានជឿថា ភារកិច្ចរបស់រដ្ឋាភិបាលគឺដើម្បីពង្រឹងនូវអធិបតេយ្យភាព ស្ថិរភាពនិងសណ្ដាប់ធ្នាប់របស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។
មជ្ឈមណ្ឌលស្រាវជ្រាវបានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃអង្គារនេះថា លទ្ធផលនៃការស្ទង់មតិ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈ រុស្ស៊ី (VTsIOM) បានបង្ហាញថា ៦៣ ភាគរយនៃអ្នកបានជ្រើសរើសស្ថិរភាពជាភារកិច្ចចម្បងសម្រាប់រដ្ឋាភិបាលនិង ៦៦ភាគរយជ្រើសរើសយកសណ្តាប់ធ្នាប់។
៦៩ភាគរយនៃអ្នកឆ្លើយតបគឺមានទស្សនៈថា រដ្ឋគួរតែពង្រឹងតួនាទីរបស់ខ្លួននៅក្នុងសង្គម ខណៈពេលដែលភាពតានតឹង ២២ភាគរយតម្រូវការក្នុងការធ្វើសេរីភាវូបនីយកម្មនៃជីវិតសាធារណៈ។
៧២ភាគរយនៃអ្នកឆ្លើយសំណួរបាននិយាយថា អាជ្ញាធររុស្ស៊ីគួរតែផ្តោតសំខាន់លើការពង្រឹងអធិបតេយ្យភាពរបស់ប្រទេសនេះ ខណៈដែលមានតែ ២០ភាគរយបានគិតថា រដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងអន្តរជាតិ។
សូមបញ្ជាក់ថា ការស្ទង់មតិនេះ បានបង្ហាញទៀតថា ៧៧ភាគរយនៃពលរដ្ឋរុស្ស៊ីថែរក្សាផលប្រយោជន៍សាធារណៈនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ពោលគឺការពារធម្មជាតិនិងថែរក្សាបរិស្ថាន។ ការស្ទង់មតិនេះ បានធ្វើឡើងនៅក្នុងខែកក្កដា គ្របដណ្តប់ទៅលើពលរដ្ឋ ១.៦០០នាក់ ក្នុងតំបន់ចំនួន ៤៦ នៅក្នុងប្រទេសរុស្ស៊ី៕
មតិយោបល់