រុស្ស៊ីៈ ទីភ្នាក់ងារអវកាសរបស់ប្រទេសរុស្ស៊ី កំពុងរៀបចំចេញ version ថ្មីនៃយានអវកាស Soyuz ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ នៅសប្តាហ៍នេះ ដោយមាននាវិកក្រុមអវកាសយានិករុស្ស៊ី អាមេរិក និងជប៉ុន។
អវកាស Soyuz MS ត្រូវបានផ្លាស់ប្តូរកាលពីថ្ងៃចន្ទ ទី ៤ ខែកក្កដា បន្ទាប់ពីបើកដំណើរការសាងសង់ នៅរោងចក្រ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្តង់ នៅមុនពេលការចាប់ផ្តើមគ្រោងទុក របស់ខ្លួននៅថ្ងៃទី ៧ ខែកក្កដា ជំនួសយានអវកាស Soyuz TMA ដែលត្រូវបានគេប្រើសម្រាប់បេសកកម្ម ISS ចាប់តាំងពីឆ្នាំ ២០១០ ។
សមាជិកនាវិកលោកស្រី Kate Rubins អ្នកអវកាសអង្គការណាសា លោក Anatoly Ivanishin អ្នកវិទ្យាសាស្ត្រអវកាសរុស្ស៊ី និងលោក Takuya Onishi របស់ទីភ្នាក់ងារអគ្គរុករកអវកាសជប៉ុន បានធ្វើតេស្តកែប្រែប្រព័ន្ធយានអវកាសរយៈពេលពីរថ្ងៃ នេះបើយោងតាមអង្គការណាសា មុនពេលចតវានៅផែស្ថានីយ ជាកន្លែងដែលពួកគេមានគម្រោងនឹងចំណាយពេលប្រហែលបួនខែ៕
https://youtu.be/AQ32PqVI8Do
មតិយោបល់