កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃចន្ទនេះថា យោធាកូរ៉េខាងជើង កំពុងត្រៀមរៀបបាញ់ចំមីស៊ីលផ្លោងថ្មីមួយទៀត។ នេះបើយោងតាមសារព័ត៌មាន nypost ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ការបាញ់នេះដែរ បានកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានធ្វើការសាកល្បងបំផ្ទុះអាវុធនុយក្លេអ៊ែរលើកទី០៦ ដោយទទួលបានជោគជ័យ ដែលពួកគេអះអាងថា វាជាគ្រាប់បែកអ៊ីដ្រូសែន H-Bomb ។
ពាក់ព័ន្ធនឹងបញ្ហានេះ កងទ័ពកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល ដើម្បីជាការព្រមានយ៉ាងខ្លាំងក្លា ទៅកាន់កូរ៉េខាងជើងវិញផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ជាច្រើនដែលត្រូវបានគេជឿថា មានសក្ដានុពលអាចវាយប្រហារដល់មូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម៕
មតិយោបល់