ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី បង្កើនវិនិយោគរបស់ខ្លួន

ថៃ: មេដឹកនាំថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចាកចេញទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដើម្បីជម្រុញឲ្យវិនិយោគិនរុស្ស៊ីមកបណ្តាក់ទុននៅប្រទេសថៃ។

នាយករដ្ឋមន្រ្តីថៃ បានមកទស្សនកិច្ចប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គាររហូតដល់ថ្ងៃសុក្រ ត្រូវបានចូលរួមជាមួយមេដឹកនាំអាស៊ានផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

ក្រៅពីកិច្ចប្រជុំកំពូលនេះ លោកប្រាយុទ្ធបានដឹកនាំអ្នកជំនួញថៃមួយចំនួន ដើម្បីកិច្ចពិភាក្សាចំនួន ៣០ មុខជំនួញ នៅទីក្រុង St Peterburg នៅថ្ងៃពុធ ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកវិនិយោគិនរបស់រុស្ស៊ីឱ្យទៅសិក្សាស្វែងយល់នៅប្រទេសថៃនាពេលអនាគត។ នេះបើតាមការឲ្យដឹងពីប្រឹក្សាភិបាលនៃអគ្គលេខាធិការវិនិយោគរបស់ថៃ លោក Hiranya Sujinai ។

រុស្ស៊ីនឹងស្នើយ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងគម្រោងឌីជីថល និងឧស្សាហកម្ម ជីវសាស្ត្រ ផលិតយន្តហោះ និងការកែប្រែថ្មីរបស់ប្រទេសថៃ ដែលការពិតជានឹងផ្តល់សិទ្ធិជាអ្នកផ្សព្វផ្សាយជំនួសរុស្ស៊ីផងដែរ។

រុស្ស៊ីមិនបានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងប្រទេសថៃរហូតមកដល់ពេលនេះ ភាគច្រើនជាវិស័យទេសចរណ៍ និងអាជីវកម្មខ្នាតតូចនិងមធ្យម ដែលពាក់ព័ន្ធនឹងកិច្ចពិភាក្សានាពេលខាងមុខ នឹងសង្ឃឹមថា វិនិយោគិនរុស្ស៊ីនឹងពិចារណាក្នុងការធ្វើវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសថៃ៕

thai Russia

មតិយោបល់