ព័ត៌មានសុខភាព

កំពូលផ្លែឈើដ៏ល្អបំផុតសសម្រាប់កូនដែលផ្តាច់ដោះ

បរទេសៈ បន្ទាប់ពីការផ្តាច់ដោះ ទារកត្រូវការអាហារបំប៉នគ្រប់គ្រាន់ ដើម្បីលូតលាស់ទាំងរូបរាងកាយ និងបញ្ញា។ ហេតុនេះ ឪពុកម្តាយគ្រប់រូបគួរតែផ្តល់អាហារណាដែលសម្បូរជាតិប្រូតេអ៊ីន និងជាតិសរសៃច្រើនដល់កូន។

ប្រូតេអ៊ីន និងជាតិសសៃ ជារបបអាហារដ៏ល្អដែលអាចជួយផ្តល់នូវថាមពល ព្រមទាំងបង្កើនភាពស៊ាំការពារមិនឲ្យឆ្លងជំងឺផ្សេងៗ។

ខាងក្រោមនេះ គឺជាផ្លែឈើដ៏ល្អបំផុតសម្រាប់ទារក៖

ល្ហុង៖ ផ្លែល្ហុង គឺជាអាហារដ៏ល្អសម្រាប់ទារកដែលផ្តាច់ដោះ។ វាសម្បូរទៅដោយវីតាមីន C និងបេតាការ៉ូទីន ដែលអាចជួយឲ្យកុមារទទួលបាននូវសារធាតុចិត្តរាល់ថ្ងៃ។ ជាសរសៃរលាយនៅក្នុងផ្លែឈើមួយប្រភេទនេះ អាចជួយជំរុញដល់ចលនារបស់ពោះវៀន។

ប៉ោម៖
ផ្លែប៉ោមក៏ជាអាហារដែលល្អសម្រាប់ទារកផ្តាច់ដោះដូចគ្នា។ សារជាតិ Pectin, វីតាមីនដទៃទៀត និងសារធាតុរ៉ែ មានវត្តមាននៅក្នុងផ្លែប៉ោម ផ្តល់អត្ថប្រយោជន៍សម្រាប់ការលូតលាស់របស់កុមារ។

ផ្លែប៊ឺរ៖ គឺជាប្រភពជាតិខ្លាញ់ធម្មជាតិមិនឆ្អែត ដែលជំនួយដល់ការគិត និងមុខងារខួរក្បាលរបស់កុមារ។

ផ្លែចេក៖ ចេកសម្បូរទៅដោយកាបូនអ៊ីដ្រាត និងប្រភពថាមពល។ មិនតែប៉ុណ្ណោះវាអាចជួយរក្សាចលនាពោះវៀន និងជួយឲ្យទារកបន្ទោរបង់មកស្រួល។

baby weaning

មតិយោបល់