ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ គ្រោះទឹកជំនន់នៅអាមេរិក ចំនួនអ្នកស្លាប់កើនទ្បើងដល់ ៨ នាក់ហើយ ខណៈផ្ទះ ៤០.០០០ ខ្នង ត្រូវជន់លិច

អាមេរិកៈ ចំនួនអ្នកស្លាប់បានកើនទ្បើងដល់ ៨នាក់ហើយ ដោយសារគ្រោះទឹកជំនន់ ដែលមិនធ្លាប់មាន ជាប្រវិត្តសាស្ត្រ នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក ខណៈពលរដ្ឋរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួនចេញ ស្របពេលដែលផ្ទះ ៤០.០០០ ខ្នង ត្រូវបានជន់លិច។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានប្រកាសអាសន្នកាលពីថ្ងៃសុក្រទូទាំងរដ្ឋ បន្ទាប់ពី គ្រោះទឹកជំនន់ធ្ងន់ធ្ងរមួយ នៅតែបន្តវាយប្រហារនៅភាគខាងត្បូងរដ្ឋ Louisiana ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ប៉ូលិសក្នុងតំបន់ និងកងការពារជាតិ កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ហើយ ការិយាល័យរបស់អភិបាលរដ្ឋ សុំឲ្យអ្នកស្រុកគោរពស្លាកសញ្ញាចរាចរណ៍ និង ពិនិត្យមើលព័ត៌បន្ថែម ក្រោយៗទៀតឲ្យបានច្បាស់លាស់៕

Eight dead, 40,000 homes flooded in Louisiana 1Eight dead, 40,000 homes flooded in Louisiana

មតិយោបល់