ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនស៊ីវិល ៧០០ នាក់ស្លាប់ និងស្ត្រីពីរនាក់ ត្រូវដុតក្នុងភ្លើងទាំងរស់នៅកុងហ្គោ

កុងហ្គោៈ ស្ត្រីពីរនាក់ ត្រូវគេដុតក្នុងភ្លើងទាំងរស់ ខណៈដែលជនស៊ីវិរាប់រយនាក់ ត្រូវបានសម្លាប់យ៉ាងរង្គាល ដោយក្រុមឃោរឃៅជនជាតិដើមភាគតិច នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។

ហេតុការណ៍នេះ បានកើតឡើងខណៈដែលមានភាពតានតឹងជនជាតិដើមភាគតិច ក្នុងតំបន់នេះ បន្ទាប់ពីមានការសម្លាប់រង្គាលលើជនស៊ីវិលរាប់រយនាក់។

គួរបញ្ជាក់ដែរថា ជម្លោះជនជាតិភាគតិច និងការរំលោភបំពានពីប្រទេស Rwanda, Uganda ព្រមទាំងពួកឧទ្ទាម នៅក្នុងប្រទេសនេះ រយៈពេលពីរឆ្នាំកន្លងមក បានបណ្ដាលឲ្យជនស៊ីវិលជាង ៧០០នាក់ បាត់បង់ជីវិត៕

CONGO Ethnic Tensions, 700 Civilians Killed, 2 Women Set on Fire

មតិយោបល់