អ៊ីរ៉ាក់ៈ ការសម្លាប់បុគ្គលិកមន្ទីរពេទ្យម្នាក់ ដ៏គួរឲ្យភ័យខ្លាចដោយសមាជិក នៃអង្គភាពប្រឆាំងភេរវកម្មអ៊ីរ៉ាក់ ត្រូវបានចែករំលែកដោយអ្នកថតរូបក្រៅក្របខណ្ឌ Ali Arkady ដែលបានធ្វើបទសម្ភាសមួយ ជាមួយភ្នាក់ងារ RT ដោយលើកទ្បើងថា បុរសនោះ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីទាហានសង្ស័យថា គាត់បានព្យាយាម ដើម្បីនាំពួកគេឲ្យចូលទៅក្នុងអន្ទាក់មួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។
តាមរយៈសកម្មភាពនៅក្នុងវីដេអូ បានបង្ហាញពីបុរសម្នាក់ ត្រូវបានគេចងភ្ជាប់ដៃទាំងពីរទៅខាងក្រោយខ្នង ហើយកំពុងតែព្យាយាមរត់គេចខ្លួនទៅឆ្ងាយ ពីពេជ្ឈឃាដរបស់គាត់ មុនពេលត្រូវបានបាញ់សម្លាប់៕

មតិយោបល់