ព័ត៌មានជាតិ

ដំណឹងល្អ! អ្នកកំពង់ចាម អាចដាក់ពាក្យសុំបន្តចរន្តពីបណ្តាញផ្គត់ផ្គង់អគ្គិសនីដោយឥតគិតថ្លៃ

កំពង់ចាមៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកំពង់ចាមបានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិក្រវៀនជើង ភូមិក្រវៀនធំ ភូមិដូង ភូមិដង្ហិត ភូមិសាទុំ ភូមិទន្លេចាម ភូមិមង់ ភូមិល្វី ភូមិស្រែលើសែនជ័យ ភូមិខ្មួរ ភូមិថ្មតាដោក ភូមិក្បាលស្លែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យបានដឹងថា៖ អគ្គិសនីកំពង់ចាម បានសាងសង់បណ្តាញផ្គត់ផ្គង់អគ្គិសនីនៅតំបន់ដូចបានជម្រាបជូនខាងលើរួចរាល់ នឹងត្រៀមដាក់ឲ្យដំណើរការផ្គត់ផ្គង់អគ្គិសនីជូនបងប្អូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះបងប្អូនអាចមកដាក់ពាក្យសុំបន្តចរន្តពីបណ្តាញផ្គត់ផ្គង់អគ្គិសនី ពីតំបន់ខាងលើនេះបានដោយឥតគិតថ្លៃ។

ចង់ជ្រាបកាន់តែច្បាស់ សូមមើលក្នុងលិខិតដូចខាងក្រោម៖

មតិយោបល់