ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

វាយប្រហារតាមអាកាស នៅព្រលានយន្តហោះលីប៊ី មនុស្សរាប់ពាន់នាក់ បានគេចចេញពីការប៉ះទង្គិចនេះ

UN: អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារតាមអាកាស ដែលបានធ្វើឲ្យបិទអាកាសយានដ្ឋាន នៅរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

ករណីនេះ បានបង្ខំឲ្យជើងហោះហើរនៅព្រលានយន្តហោះ Mitiga ត្រូវបានផ្អាក ហើយអ្នកដំណើររាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញ តែសំណាងល្អ ពុំបង្កឲ្យមនុស្សរងរបួសនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការសហប្រជាជាតិ បានស្តីបន្ទោសចំពោះការវាយប្រហារដែនអាកាស ធ្វើទ្បើងដោយកងកម្លាំងស្មោះត្រង់ នឹងឧត្តមសេនីយ៍ Khalifa Haftar ជាមេបញ្ជាការភាគខាងកើត នៃប្រទេសលីប៊ី ដែលកំពុងព្យាយាមដណ្ដើមយករដ្ឋធានី មកគ្រប់គ្រងពីរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន៕

មតិយោបល់