ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាវាដឹកមនុស្ស ៥០០នាក់ បានផ្ទុះឆេះនៅក្បែរទីក្រុង San Juan រដ្ឋធានី Puerto Rico

អាមេរិក: មន្ត្រីឆ្មាំសមុទ្រនិងក្រុមជួយសង្គ្រោះនាវិកសហរដ្ឋអាមេរិក បាននិយាយថា
នាវាដឹកអ្នកដំណើរមួយគ្រឿង ដែលមានអ្នកដំណើរចំនួន ៥០០នាក់បានផ្ទុះឆេះនៅក្បែរទីក្រុង San Juan នៅលើកោះរដ្ឋធានី Puerto Rico នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌ មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៧ សីហា ឆ្នាំ២០១៦។

ឆ្មាំសមុទ្របានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកនិងប៉ូលិស ក្នុងតំបន់ បានជួយអ្នកដំណើរនិងសមាជិកនាវិកជាង ៥០០នាក់ នៅលើនាវាផ្ទុះឆេះនេះ ដែលមានឈ្មោះ​ថា American Cruise Ferries។

ហេតុការណ៍ខាងលើនេះ មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាតើមានមនុស្ស​ស្លាប់ឬរបួស​នៅឡើយទេ​។ ហើយមូលហេតុនៃការផ្ទុះឆេះនេះ ក៏មិនទាន់បានដឹងនៅឡើយដែរ។ ប៉ុន្តែក្រុមមន្ត្រីឆ្មាំសមុទ្រមិនអាច​ទាក់​​ទងសុំការអត្ថាធិប្បាយបន្ថែមទៀតបានទេ ជុំវិញករណីខាងលើនេះ៕

A passenger ferry with hundreds of passengers has caught fire off Puerto Rico and the U.S. Coast Guard and local crews were rescuing people aboard

មតិយោបល់