បារាំងៈ ក្រុមហ៊ុនផ្លូវរថភ្លើង SNCF បានឲ្យដឹងថា មនុស្ស៦នាក់រងរបួសក្នុងនោះ ម្នាក់របួសធ្ងន់ធ្ងរ កាលពីថ្ងៃពុធ ក្រោយពេល រថភ្លើងក្នុងតំបន់នៃប្រទេសបារាំង TER បានបុកដើមឈើដួលរលំមួយដើម មកលើផ្លូវរថភ្លើង ក្នុងភាគខាងត្បួង តំបន់ Montpelier ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។
ក្រុមហ៊ុនធ្វើផ្លូវរថភ្លើងរដ្ឋមួយនេះបានដឹងថា មានព្យុះដ៏ខ្លាំងខ្លាមួយបានកើឡើងនៅក្នុងតំបន់នេះ បណ្តាល ឲ្យដើមឈើមួយដើមរលើងឬសដួលមកលើផ្លូវរថភ្លើងហើយបង្កឲ្យមានគ្រោះថ្នាក់ ។
យោងតាមសេចក្តីរាយការណ៍របស់ ទូរទស្សន៍ BFMTV ឲ្យដឹងថារថភ្លើងបានដឹកអ្នកដំណើរ ២០០នាក់ បើកបរក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោងពេលជួបគ្រោះថ្នាក់ ក្នុងតំបន់ Saint-Aunes ភាគខាងត្បូង នៃ Montpelier។ រថយន្តសង្គ្រោះនិង ឧទ្ធម្ភាគចក្របានទៅដល់កន្លែងកើតហេតុដើម្បីយកអ្នករងរបួសទៅមន្ទីរពេទ្យ៕
មតិយោបល់