ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីន៖ ខ្ញុំនឹងអញ្ជើញ UN និង EU មកធ្វើការស៊ើបអង្គេតជុំវិការសម្លាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងប្រទេស

ហ្វីលីពីនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា លោកនឹងអញ្ជើញអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន និងមន្ត្រីសហភាពអឺរ៉ុប (EU) ឲ្យមកធ្វើការស៊ើបអង្កេតជុំវិញការបង្រ្កាបសកម្មភាពជួញដូរថ្នាំញៀន របស់លោក បន្ទាប់ពីមានការព្រមានខាងក្រុមសិទ្ធិមនុស្ស នៅក្នុងប្រទេស និងបរទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

បើតាមប៉ូលិស បាននិយាយថា មនុស្សជាង ៣.៥០០ នាក់ហើយ ត្រូវបានសម្លាប់ក្នុងរយៈពេល ១០ សប្តាហ៍ នៅក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់នេះ៕

philippines-duterte-s

មតិយោបល់