ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថានៅតែមានទំនុកចិត្តចំពោះមេដឹកនាំកូរ៉េខាងជើងលោក គីម

ជប៉ុនៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យនៅលើ Twitter ដើម្បីបង្ហាញពីទំនុកចិត្តរបស់លោក ចំពោះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បើទោះបីជាមានការសាកល្បងអាវុធ ពីសំណាក់ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ ក៏ដូចជាកិច្ចចរចានុយក្លេអ៊ែរ ជាប់គាំងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងអំទ្បុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តអាស៊ីជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន លោកក៏បានលើកទ្បើងផងដែរថា លោក គីម បានបង្ហាញសារមករូបលោក នូវសញ្ញាមួយ ដោយទម្លាក់ការរិះគន់ ទៅលើអតីតអនុប្រធានាធិបតីលោក Joe Biden ថាជាមនុស្សល្ងីល្ងើ និងភ្លីភ្លើ តាមរយៈការអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង ។

ដោយលោក ត្រាំ បានសរសេរនៅលើគេហទំព័រ Twitter ថា ទោះបីជាពេលថ្មីៗនេះ កូរ៉េខាងជើង បានសាកល្បងអាវុធតូចៗមួយចំនួន ដែលធ្វើឲ្យខ្ញុំរំខានដល់មន្ត្រីរបស់លោក និងបណ្ដាប្រទេសដទៃ ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់រូបលោកទេ។

ជាក់ស្ដែងមុនពេលដំណើរចុះចតរបស់លោក ត្រាំ កាលពីថ្ងៃសៅរ៍ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ការសាកល្បអាវុធថ្មីៗ របស់ក្រុងព្យុងយ៉ាង បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប៉ុន្តែបានអះអាងថា ក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនបន្តការចរចាដដែល៕

មតិយោបល់