ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានជាង ៣០០ នៅអាមេរិក បើកយុទ្ធនាការប្រឆាំងនឹងសង្គ្រាមកខ្វក់របស់លោក ត្រាំ

អាមេរិកៈ ក្រុមហ៊ុនព័ត៌មានជាង ៣០០ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីប្រឆាំងនឹងការវាយប្រហារលើបណ្ដាសារព័ត៌មាន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងមានគោលបំណងលើកកម្ពស់សេរីភាពសារព័ត៌មានផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

ក្រុមហ៊ុមកាសែត Boston Globe បានធ្វើការអំពាវនាវកាលពីសប្ដាហ៍មុន សម្រាប់ការប្រកាសអំពី សង្រ្គាមកខ្វក់ របស់លោកប្រធានាធិបតី ត្រាំ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ដោយលោក ត្រាំ បានមើលងាយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ជាព័ត៌មានមិនពិត និងបានវាយប្រហារអ្នកកាសែតថា ជាសត្រូវរបស់ប្រជាជន ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកជំនាញ UN បាននិយាយថា នេះជាការបង្កើនហានិភ័យនៃអំពើហិង្សាលើអ្នកកាសែត៕

មតិយោបល់