តួកគីៈ ប៉ូលិសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមហ៊ុន ២០៤ កន្លែងស្ថិតក្នុងទីក្រុងចំនួន ១៨ នៅទូទាំងប្រទេស ដើម្បីបោសម្អាតអ្នករួមផ្សំគំនិត បន្ទាប់ពីការប៉ុនប៉ងធ្វើ រដ្ឋប្រហារបរាជ័យ កាលពីខែមុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។
ក្រុមហ៊ុនទាំងនេះ ត្រូវបានគេចោទប្រកាន់ពីបទផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់បព្វជិតមូស្លីមលោក Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងចលនាដែលដឹកនាំដោយលោក។
រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានចោទប្រកាន់លោក Gulen ថាជាមេផ្សំគំនិតក្នុងការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅ។
ប្រភពបានបន្តថា រដ្ឋាភិបាលថែមទាំងប្រឆាំងនឹងពាណិជ្ជករ ១៨៧នាក់ ក្នុងរួមទាំងម្ចាស់ក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ម៉ាកយីហោល្បីៗផងដែរ៕
គួរបញ្ជាក់ដែរថា មនុស្ស ៤០.០៣០នាក់ ត្រូវបានឃុំខ្លួន ហើយយ៉ាងហោចណាស់ក៏មានមនុស្សចំនួន ២០.៣៥៥នាក់ទៀត ត្រូវបានចាប់ខ្លួនផងដែរ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ខណៈដែល ២៣៧នាក់ ទៀតបាត់បង់ជីវិត៕



មតិយោបល់