ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិកឲ្យបញ្ឈប់ការគំរាមដល់បណ្ដាលប្រទេសដទៃ

ចិនៈ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីហួ ជុនយីង បានប្រតិកម្មចំពោះការកត់សម្គាល់ថ្មីៗ របស់លោក Mike Pence អនុប្រធានាធិបតីអាមេរិក ទៅលើប្រទេសចិន ដោយលោកស្រីបាននិយាយថា ប្រទេសខ្លះ (អាមេរិក) គួរតែបញ្ឈប់ការគំរាមគំហែងរបស់ខ្លួន ដល់បណ្ដាប្រទេសផ្សេងៗទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ បានធ្វើទ្បើងបន្ទាប់ពីលោក Pence បាននិយាយនៅឯកិច្ចប្រជុំ APEC ក្នុងប្រទេសប៉ាពួញូហ្គីណេថា ជំនួយរបស់ចិន ទៅកាន់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក គឺដើម្បីដាក់កម្ចីដល់បណ្ដាប្រទេសទាំងនោះ ចំពេលដែលពួកគេមិនមានលទ្ធភាព។

ដោយលោកស្រីហួ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «អាមេរិក គួរប្រើពាក្យសម្ដី ជាមួយនឹងការប្រព្រឹត្តរបស់ខ្លួនឲ្យសមស្រប ជាជាងការគំរាមទៅកាន់អ្នកដទៃ» ។ ក្នុងនោះលោកបានបន្ថែមថា អាមេរិក គួរតែយកចិត្តទុកដាក់ដល់ប្រទេសទាំងអស់ នៅចំណុចស្មើគ្នា មិនថា ប្រទេសធំ ឬតូចទេ ត្រូវគោរពសិទ្ធិរបស់ប្រទេសដទៃទៀត ស្របតាមលក្ខខណ្ឌជាតិរបស់ពួកគេផ្ទាល់ ដើម្បីរួមចំណែកអភិវឌ្ឍជាក់ស្តែង ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ»៕

មតិយោបល់