ព័ត៌មានអន្តរជាតិ

ផ្ទុះរណ្ដៅរ៉ែនៅចិន ស្លាប់៣២នាក់

ចិន: ករណីផ្ទុះក្នុង​រណ្ដៅរ៉ែធ្យូងថ្ម ដែលស្ថិតនៅជាប់ព្រំដែនប្រទេសម៉ុងហ្គោលី បានសម្លាប់មនុស្ស៣២នាក់ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមមន្រ្តីក្នុងតំបន់បានឲ្យដឹងថា កម្មកររុករករ៉ែធ្យូងថ្មសរុប១៨១នាក់ ត្រូវបានជាប់ក្នុងរណ្ដៅរ៉ែ ប៉ុន្តែក្រុមជួយសង្គ្រោះបានរំដោះកម្មករទាំងនោះចេញពីរណ្ដៅបានចំនួន១៤៩នាក់។ មន្រ្តីដដែលបន្តថា គ្រោះថ្នាក់ដ៏ធំនេះ ជាលើកទី២ហើយ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រាប់អ្នករុករករ៉ែបន្តការរុករក ដើម្បីទប់ស្កាត់នៃការឡើងថ្លៃធ្យូងថ្ម និងបំពេញតម្រូវការក្នុងរដូវរងា។

សូមបញ្ជាក់ថា តម្រូវការធ្យូងថ្ម ស្មើនឹង២ភាគ៣ នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសចិន។ ប៉ុន្តែវាក៏បានបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរ ដោយសារតែការអនុវត្តច្បាប់មានភាពធូររលុង និងគ្មានស្តង់ដាសុវត្ថិភាព៕

photo_2016-12-04_12-23-00

photo_2016-12-04_12-22-59

មតិយោបល់