រុស្ស៊ី: ទាំងកងកម្លាំងជើងទឹកនិងដីគោករុស្ស៊ី កំពុងតែធ្វើសមយុទ្ធយោធាមែនទែនហើយនៅឧបទ្វីបគ្រីមា ស្របពេលដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីប្រើច្បាប់អាជ្ញាសឹក បើសិនអ្នកគាំទ្ររុស្ស៊ីនិយមបង្កភាពកាន់តែអាក្រក់ឡើងនៅតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។
ទីភ្នាក់ងាររុស្ស៊ី RIA ដែលបានស្រង់សម្តីពីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃស្រុកនេះថា ឧបទ្វីបគ្រីមាមួយនេះ ដែលរដ្ឋាភិបាលទីក្រុងមូស្គូ បានដណ្តើមកាន់កាប់ពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដោយឡែក រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានបង្កចលនាភេរវកម្មនៅឧបទ្វីបនាពេលកន្លងមក៕
មតិយោបល់