ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា កាន់តែរីករាលដាលធំជាងទីក្រុងញូវយ៉កទៅទៀត

អាមេរិកៈ អគ្គិភ័យភ្លើងឆាបឆេះព្រៃ បានបំផ្លិចបំផ្លាញ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា កាន់តែរីករាលដាលគួរឲ្យកត់សម្គាល់ ដែលមានទំហំធំជាងទីក្រុងញូវយ៉កទៅទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

កាលពីសប្ដាហ៍មុន ភ្លើងឆេះ​ព្រៃមួយ ឈ្មោះថា ថូម៉ាស់ (Thomas) នៅទីក្រុង Ventura និង Santa Barbara បានបំផ្លិចបំផ្លាញផ្ទៃដីអស់ទំហំ ២៣០,០០០ ហិចតា។

ដោយសារកម្លាំងខ្យល់បក់ខ្លាំង វាបានក្លាយទៅជាភ្លើងឆេះ ព្រៃធំបំផុតលំដាប់ទី៥ នៅក្នុងរដ្ឋជាប្រវត្តិសាស្រ្ត ហើយត្រូវបានកត់ត្រាបន្ទាប់ពីវា បានរីករាលដាលជាង ៥០,០០០ ហិចតា ក្នុងរយៈពេលមួយថ្ងៃ ដែលករណីនេះ អ្នកស្រុកនៅតាមសហគមន៍ឆ្នេរសមុទ្រ ត្រូវបានអាជ្ញាធរបញ្ជាឲ្យជម្លៀសខ្លួនចេញផងដែរ។

លោក Sheriff Bill Brown តម្រួត​ស្រុក Santa Barbara County បានមានប្រសាសន៍ថា «នេះពិតជាការគំរាមកំហែងមួយ សម្រាប់យើង ខណៈមនុស្សជាច្រើន កំពុងត្រូវការការជួយ និងនាំយកពួកគេទៅទីសុវត្ថិភាព»៕

មតិយោបល់