ព័ត៌មានអន្តរជាតិ

អូស្ត្រាលីបដិសេធលើការអនុម័តបណ្តុះអាសន្ន របស់ធនាគារធំបំផុតបី ជាមួយក្រុមហ៊ុន Apple

អូស្ត្រាលីៈ និយតករ ប្រឆាំងទំនុកចិត្តរបស់អូស្ត្រាលីនៅថ្ងៃសុក្រុនេះ បាននិយាយថា ខ្លួនមិនទទួលយកការអនុម័តបណ្តុះអាសន្នរបស់ធនាគារធំបំផុតបី ក្នុងការចរចារួមគ្នាជាមួយក្រុមហ៊ុន Apple Inc ដើម្បីដំឡើងកម្មវិធីបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកលើទូរស័ព្ទ iPhone របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦។

ធនាគារបីធំបំផុតរបស់អូស្ត្រាលី រួមទាំងធនាគារជាតិផ្តល់ប្រាក់កម្ចី (NAB) ផង កាលពីខែមុនបានដាក់ពាក្យសុំការអនុញ្ញាតិរួមគ្នា ដើម្បីចរចាក្នុងនាមជាក្រុម មកពីគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់ (ACCC) ។

គណៈកម្មធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់ទំនិញ បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួន មិនទទួលយក ច្បាប់បណ្តុះអាសន្នរបស់ធនាគារទាំងបីនោះ ព្រោះវាមិនបានបង្ហាញថាតើច្បាប់ពេញលេញ ដែលបានរំពឹងទុកនៅខែតុលា អាចនឹងទទួលជោគជ័យឬយ៉ាងណា ។ម្យ៉ាងទៀតក្រុមហ៊ុន Apple មិនអនុញ្ញាតឲ្យមានកម្មវិធីបង់ប្រាក់ដ៏ទៃទៀតអាចដំឡើងនៅទួរស័ព្ធបានទេ។

លោក Rod Sims ប្រធាន ACCC បាននិយាយថា « ACCC ពិចារណាលើការអនុញ្ញាតបណ្តុះអាសន្ននៅក្នុងពេលវេលាខ្លី តាមសំណើរបស់កម្មវិធីនេះ » ៕

National Australia Bank logo is pictured on an automated teller machine in central Sydney

មតិយោបល់