ចិនៈ អ្នករចនាម៉ូតអាវុធជាន់ខ្ពស់ នៅថ្ងៃសុក្រនេះ បាននិយាយថា រដ្ឋាលភិបាលចិនកំពុងសម្លឹងមើល ទៅរកការផលិតប្រព័ន្ធមីស៊ីលវៃឆ្លាតកម្រិតខ្ពស់ និងស្វ័យប្រវត្តិថ្មីមួយ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
កាសែត China Daily បានរាយការណ៍ថា ឧស្សាហកម្មអវកាសចិន មានគម្រោងដើម្បីអនុម័ត វិធីសាស្រ្ត ក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីវៃឆ្លាតថ្មីមួយ ដែលកាន់តែពិសេស សម្រាប់មេបញ្ជាការយោធាអាចប្រើប្រាស់តាម លក្ខខណ្ឌចង់បាន។
លើសពីនេះទៅទៀត គេរំពឹងទុកថា ប្រព័ន្ធមីស៊ីលនេះ ទៅថ្ងៃអនាគនឹងមានភាពវៃឆ្លាតកម្រិតខ្ពស់ ជាមួយនឹងការបាញ់ដោយស្វ័យប្រវត្តិ៕
មតិយោបល់