តួកគី: ប្រទេសតួកគីបានស្នើដល់ប្រទេសក្រិក ដើម្បីធ្វើបត្យាប័នបញ្ជូនពួកផ្សំគំនិតធ្វើរដ្ឋប្រហារយោធា ចំនួនប្រាំបីនាក់ មកកាន់ប្រទេសតួកគីវិញ ដែលគ្រាពួកគេបានភៀសខ្លួនឆ្លងកាត់ព្រំដែនក្នុងឧទ្ធម្ភាគចក្រយោធាមួយចុះចតនៅក្រិច។ នេះបើយោងតាមការចញផ្សាយដោយ Sky News នៅថ្ងៃទ១៦ កក្កដា ឆ្នាំ២០១៦នេះ។
ក្រសួងការពារជាតិប្រទេសក្រិចបាននិយាយថា ឧទ្ធម្ភាគចក្រយោធាតួកគី បានចុះចតនៅប្រទេសក្រិច ហើយមនុស្សចំនួន ៨នាក់នៅលើយន្តហោះនេះ បានស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ កាលពីព្រឹកថ្ងៃសៅរ៍នេះ ទីភ្នាក់ងាររបស់រដ្ឋ Anadolu រាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បានកើនឡើងដល់ ៩០នាក់ រួមទាំងប៉ូលិស ៤១នាក់ និងរបួស ១.១៥៤នាក់។
របាយការណ៍នេះបាននិយាយថា ទាហានដែលគ្មានអាវុធយ៉ាងហោចណាស់ ៧០០នាក់ នៅទីស្នាក់ការកណ្តាលយោធាប្រទេសតួកគី បានចុះចាញ់ ហើយខណៈពេលនេះ យោធាដែលបានចាប់ខ្លួនកើនឡើងដល់ ៣.០០០នាក់៕
មតិយោបល់